ក្រោយពេលដែលគ្រោះថ្នាក់ផ្ទុះហ្គាសនៅខេត្តសៀមរាបដែលបណ្តាលអោយមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់នៅខេត្តសៀមរាបរួចមក មហាជនក៏បានសំណូមពរអោយមានការជួយសង្គ្រោះក៏ដូចជា ជួយឧបត្ថម្ភជាថវិការទោះតិចក្តីច្រើនក្តីដល់បងប្រុសនគរបាលរូបនោះ ដែលបានលះបង់សាច់ស្រស់ក្នុងការចូលសង្គ្រោះក្នុងករណីផ្ទុះហ្គាសមួយនេះ។ ក្រៅពីនេះដែរ លោក តាន់ គីមសួរ ក៏បានចេញមុខអំពាវនាវរកការឧបត្ថម្ភដូចគ្នាជូនដល់បងប្រុស ព្រោះគាត់ពិតជាត្រូវការថវិការដើម្បីទៅសង្គ្រោះជីវិតនៅប្រទេសថៃជាបន្តទៀត។

នៅយប់នេះដែរលោក ឧកញ៉ាចិត្តធម៌ ២រូបក៏បានចេញមុខឧបត្ថម្ភភ្លាមៗដល់បងប្រុសមន្ត្រីនគរបាលរូបនេះ ដោយក្នុងនោះលោកឧកញ៉ា ឌួង ឆាយ ឧបត្ថម្ភថវិកា ១លានរៀល និងឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន៤លានរៀលផងដែរ។ សកម្មភាពមនុស្សធម៌បែបខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ មួយនេះបានធ្វើអោយមហាជនរំភើបចិត្តយ៉ាងខ្លាំង និងគាំទ្រអោយមានអំពើរបែបនេះរហូតផងដែរ៕