នៅក្នុងហេតុការណ៍ផ្ទុះហ្គាសដ៏អាក្រក់មួយបានកើតឡើងនៅចំនុចហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅតាមផ្លូវលោកតាណឺយ ក្នុងក្រុងសៀមរាប បានធ្វើអោយមនុស្ស៤នាក់រងរបួសក្នុងនោះមានជនបរទេសចំនួន២នាក់ផងដែរកំពុងធ្វើការជួយសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ក្រៅពីនេះដែរបងប្រុសម្នាក់ដែលជាមន្ត្រីនគរបាលក្រុងសៀមរាប បានរងរបួសធ្ងន់ កំពុងត្រូវបានគេជួយសង្គ្រោះ ហើយថ្មីៗនេះក៏មានការបង្ហោះវិដេអូពីមិត្តរួមការងារ ដោយបងប្រុសបានរៀបរាប់ហេតុការណ៍ដ៏អាក្រក់កើតមកលើបងប្រុសថា៖ នៅពេលកើតហេតុគាត់បានចុះទៅជួយនិងបម្រុងដើរទៅបិទផ្លូវ ព្រោះជាពេលដែលចរាចរណ៍កំពុងមមារញឹក ប៉ុន្តែស្រាប់តែងាកមកវិញក៏ផ្ទុះហ្គាសយ៉ាងខ្លាំងបណ្តាលអោយគាត់របួសធ្ងន់តែម្តង។

គួរបញ្ជាក់ផងដែរថា តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងនថា មុនដំបូងមានរថយន្តមួយគ្រឿង បានចូលទៅដាក់ហ្គាសនៅទីនោះ ស្រាប់តែមួយសន្ទុះ ក៏ឮសូរផ្ទុះហើយចេញជាអណ្តាតភ្លើងឡើង បណ្តាលឱ្យផ្ទះអ្នកជិតខាងរងការខូចខាត ដោយបែកកញ្ចក់ខ្ទេចនៅក្នុងផ្ទះ ហើយបាននាំគ្នាជួយទាញទុយោបាញ់ទឹកដែរ ប៉ុន្តែដោយសារសន្ទុះនៃហ្គាស ធ្វើឱ្យវាឆាបឆេះកាន់តែខ្លាំង ទើបពួកគាត់នាំគ្នារត់យកឥវ៉ាន់រៀងៗខ្លួនចេញពីផ្ទះ។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដែលបានដឹកនាំបញ្ជាកម្លាំងក្នុងការជួយពន្លត់អគ្គិភ័យនេះ បានឲ្យដឹងថា យើងនៅមិនទាន់ដឹងអំពីចំនួនអ្នករងគ្រោះ និងមូលហេតុពិតប្រាកដនៅឡើយទេ ដោយសារម្ចាស់ហាង និងកម្មករទាំងអស់បានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗយើងថា មានមនុស្សចំនួន០៤នាក់ ដែលបានទទួលរងរបួសនៅក្នុងអំឡុងពេលកើតហេតុ ដែលខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ ៕

សៀមរាប នៅថ្ងៃ ពុធ១៤កើត ខែ អាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនិងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ករណីផ្ទុះស្ទែនផ្ទុកហ្គាស នៅ ផ្លូវ លោកតា ណឺយ

Posted by វរសេនីយ៏ទោ លឹម សម្បត្តិ on Wednesday, 14 August 2019