ខ្សែភាពយន្តAngry Birds វគ្គ២ បានត្រឡប់វិញហើយជាមួយនឹងដំណើរផ្សងព្រេងថ្មីមួយទៀតមិនមែនកោះជ្រូកទៀតទេគឺកោះទឹកកកម្តង។ សាច់រឿងបាននិយាយពី បក្សីទាំង៣មានឈ្មោះ Red, Chuck និង Bomb ព្រមទាំងហ្វូងជ្រូកដែលធ្លាប់ជាសត្រូវគ្នាពីវគ្គមុន បានចុះសម្រុងជាមួយគ្នាវិញដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង។

ដោយទាំងកោះជ្រូក និងកោះបក្សី ត្រូវរងការគំរាមកំហែងពីពួកឥន្ទ្រីមួយដែលគ្របដណ្តប់ដោយទឹកកកកំពុងមានផែនការប្រើប្រាស់អាវុធយ៉ាងល្អិតល្អន់ដើម្បីបំផ្លាញពួកបក្សីនិងជ្រូក។ ដើម្បីឲ្យកោះទាំង២មានសុវត្ថិភាព ទាំងបក្សី និងជ្រូក បាននាំគ្នាង្កើតឡើងនូវគ្រោងការណ៍ដើម្បីជ្រៀតចូលកោះទឹកកកធ្វើឱ្យឧបករណ៍ប្រល័យលោកនេះអសកម្មដើម្បីការពារសុវត្ថិភាពរបស់ពួកបក្សី និងជ្រូកចៀសផុតពីគ្រោះថ្នាក់។ ចង់ដឹងថាពួកគេអាចការពារសុវត្ថិភាព និងបំពេញបេសសកម្មបានជោគជ័យឬយ៉ាងណា កុំភ្លេចមកទស្សនាទាំងអស់គ្នា រឿង The Angry Birds Movie 2 នឹងមានចាក់បញ្ចាំង នៅគ្រប់រោងភាពយន្តលេជេន នៅថ្ងៃទី15 សីហា ខាងមុខនេះ៕