ខ្សែភាពយន្តដ៏ល្បីរបស់តៃវ៉ាន់គឺរឿង “ថើបភ្លាមស្រលាញ់ភ្លែត” ឬ fall in love at the first kiss បានមកដល់រោងកុន Major Cineplex ហើយ។ ដោយកាលពីរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ រោងភាពយន្ត Major Cineplex សាខាផ្សារសូរិយា បានរៀបចំ ធ្វើការចាក់បញ្ចាំងជាពិសេសនូវខ្សែភាពរឿង ថើបភ្លាមស្រលាញ់ភ្លែត ជូនដល់ទស្សនិកជន។

សាច់រឿងស្នេហាបែបរូ៉មែនទិច បែបឃ្យូតៗ ផ្អែមល្ហែម ធ្វើ​អោយ​អ្នក​ទស្សនាស្រែកហ៊ោ​រមួល​ពេញ​កៅអីតែម្តង ដែលជាការដឹកនាំសម្តែងដោយលោក Frankie Chen ដែលនិយាយពីសិស្សស្រីម្នាក់ឈ្មោញ Yuan Xiangqin ជាសិស្សស្រីធម្មតាម្នាក់ មកពីថ្នាក់ F បានលួចស្រលាញ់សិស្សឆ្នើមម្នាក់ឈ្មោះ Jiang Zhishu។ ប៉ុន្តែពេលដែលទៅសារភាពស្នេហ៍ប្រាប់ ស្រាប់តែត្រូវគេបដិសេធតើតួស្រីបន្តការស្រលាញ់ ឬក៏បញ្ឈប់ត្រឹមហ្នឹង? ចង់ដឹងថាសាច់រឿងល្អមើលហើយតួស្រីអាចយកឈ្នះចិត្តតួប្រុសចិត្តដែកបានឬក៏យ៉ាងណា កុំភ្លេចណាបបួលក្រាស់មកទស្សនាខ្សែភាពយន្តនេះនៅរោងភាពយន្ត Major Cineplex by Smart ដែលនឹងចាក់បញ្ចាំងនៅ​ថ្ងៃ​ទី 16 សីហា​ ខាង​មុខ​នេះ៕