ទាក់ទិនទៅនឹងករណីផ្ទុះហ្គាសមួយកន្លែងនៅខេត្តសៀមរាប បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តយ៉ាងខ្លាំង ដោយក្នុងគ្រោះថ្នាក់នោះបានបណ្តាលអោយមនុស្ស៤នាក់រងរបួស ហើយមានមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ផងដែរ។ ក្រៅមន្ត្រីនគរបាលក៏មានមនុស្ស៣នាក់ទៀត រួមមានសន្តិសុខឯកជនម្នាក់ ព្រមទាំងជនបរទេស២នាក់ទៀត រងរបួសនិងត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ក្រោយហេតុការណ៍ផ្ទុះហ្គាសនៅចំនុច ផ្លូវលោកតាណឺយ ក្នុងក្រុងសៀមរាប ភ្លាមៗម្ចាស់ទីតាំងលក់ហ្គាសខាងលើក៏បានរត់គេចខ្លួនអស់ ហើយខណៈពេលនេះ យើងរង់ចាំរបាយការណ៍ជាក់លាក់របស់សមត្ថកិច្ចជំនាញដែលកំពុងតែពិនិត្យស្រាវជ្រាវអំពីមូលហេតុនេះ។ ថ្មីៗក៏មានវិដេអូមួយខ្សែទៀតត្រូវបានបង្ហោះនិងចែកចាយយ៉ាងព្រោងព្រៀត ដែលបង្ហាញពីទិដ្ឋភាពយ៉ាងច្បាស់ពីការផ្ទុះហ្គាសដ៏រន្ធត់។ សូមទស្សនាវិដេអូខាងក្រោម៖

ផ្ទះហ្គាសនៅសៀមរាបរសៀលនេះ14-08-2019 ម៉ោង 01:20នាទីលើកំណាត់ផ្លូវលើកតាខៀវ ណឺយ

Posted by Bong Jim on Wednesday, 14 August 2019