ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមក្រោយពេលដែលគូដណ្តឹងស្រស់ស្អាតរបស់តារាសម្តែង កំប្លែង និងចម្រៀង នាយព្រែក បានបង្ហោះសារខូចចិត្ត ហាក់ដូចជាស្នេហាដើរដល់ផ្លូវបំបែក។ ជាធម្មតាយើងតែងឃើញនាយ ព្រែក និងគូដណ្តឹងស្រីតី ហាក់ល្អូកល្អើននឹងស្និទ្ធស្នាលគ្នាជាខ្លាំង ដោយបណ្តើរគ្នាទៅណាមកណាជាញឹកញាប់ ថែមទាំងចេញទៅសាងអនុស្សាវរីយ៍ផ្អែមល្ហែមនៅឯក្រៅប្រទេសផងដែរ។

ស្រាប់តែស្ងាត់មួយរយៈ ខាងគូដណ្តឺងស្រីស្អាតបានបង្ហោះសារធ្វើឲ្យមហាជនងឿងឆ្ងល់ជាខ្លាំង។ ដោយនាងបានសរសេររៀបរាប់ថា៖ «កាលដែលត្រលប់មកប្រើជីវិតម្នាក់ឯង ហើយដើរចេញពីកន្លែងដែលតែងតែធ្វើអោយយើងឈឺចាប់ កន្លែងដែលយើងធ្លាប់បានគេមិនផ្ដល់តំម្លៃ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life»៕