កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ​មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយក្នុងនោះជនរងគ្រោះសរុបទាំងអស់មានចំនួន១៣នាក់មានរបួសធ្ងន់ស្រាល តែពុំមានអ្នកបាត់បង់ជីវិតនោះឡើយ ក្នុងនោះក៏មានជនបរទេសចំនួនពីររូបផងដែរ។ យ៉ាងណាមិញអ្វីដែលហួសចិត្ត និងធ្វើឲ្យមហាជនខឹងសម្បារផ្ទុះការជេរពេញបញ្តាញសង្គមតាមរយៈការសែ៊រ និងខំមិន ក្រោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Pen Soktear បានបង្ហោះវីដេអូដែលខ្លួនបានថតនៅកន្លែងកើតហេតុ ដោយក្នុងវីដេអូនោះមានបុរសម្នាក់ជាជនរងគ្រោះ បានដើរចេញពីភ្លើងទាំងខ្លួនឆេះរលាក សុំអង្វរឲ្យបងប្អូនជូនទៅពេទ្យ។ ផ្ទុយទៅវិញពុំមាននរណាម្នាក់បានអើពើនឹងរូបគាត់ គិតតែពីនាំគ្នាដើរគេច សូម្បីតែអ្នកដែលថតវីដេអូ។ ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖