កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ​មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះជនរងគ្រោះមានចំនួន១៣នាក់ ជនបរទេសចំនួន២នាក់ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ព្រោះតែបានពលីខ្លួនឯងចូលជួយសង្គ្រោះ និងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។

មហាជន ព្រមទាំងសិល្បករសិល្បការិនីជាច្រើនបានប្រកាសស្វែងរកជំនួយ និងផ្តល់ជំនួយ ក្នុងនោះក៏មានក្រុមគ្រួសាររបស់តារាណេតអាយដល ដេននី ក្វាន់ ផងដែរ។ យោងតាមគណនីរបស់លោក អាចារ្យធំ បានបង្ហោះសារអរគុណថា៖ «ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់ក្រុមគ្រួសារប្អូនស្រី​ Denny Kwan Chann Makara ដែលបានជួយថវិកាចំនួន ២៥៨០០០០រៀល (៦៤៥$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។

ជូនពរប្អូនស្រី បងស្រី​លោកបង​ និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ សរុប: ប្អូនស្រី ដេននី ក្វាន់ ៣០០$ លោកបង​ ចាន់ មករា ៧៥$ បងស្រី​ ចោម ចន្ទ័ ១០០$ បងស្រី​ ចោម ក្វាន់១០០$ បងស្រីធំ​ ជួន សុីនីម និងស្វាមី​ ៥០$ សាខា ដេននី ក្វាន់ ២០$»៕