សុវត្ថិឌី ធារិកា ដែលមានរហ័សនាមថា នាងតូចសម្លេងពីរោះ ជាអតីតបេក្ខភាពប្រលងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលអាចបកស្រាយចំរៀងបានយ៉ាងពីរោះ មិនថាចង្វាក់ញាក់ សម័យ ឬប្រពៃណីនោះឡើយ។ ទោះបីជាមិនបានទទួលជ័យលាភីក្នុងកម្មវិធីក៏ពិតមែន តែតារាស្រីរូបនេះហាក់ទទួលការងារជាច្រើនដោយនាងបានក្លាយជាអ្នកចម្រៀង Cover ដែលមានឈ្មោះបោះសម្លេងមួយរូបនៅក្នុងបណ្តាញសង្គម។

ថ្មីៗនេះមានដំណឹងភ្ញាក់ផ្អើលមួយចេញពីតន្ត្រីករនិពន្ធបទភ្លេងឆ្នើមប្រចាំផលិតកម្ម ថោន លោក ដា ភ្លេង ដោយលោកបានបង្ហោះរៀបរាប់នៅក្នុងបណ្តាញសង្គមថា៖ «Welcome ប្អូនស្រី សុវត្ថិឌី ធារីកា coming soon»។ ពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងដោយអមជាមួយរូបភាពដែលកំពុងហាក់ចរចារគ្នា ឬក៏អាចជាការព្រមព្រៀងចុះកុងត្រាជាមួយផលិតកម្មក៏ថាបាន។ យ៉ាងណាមិញមហាជនជាច្រើនហាក់សប្បាយចិត្តជាខ្លាំង ដោយសង្ឃឹមថាពួកយើងនឹងបានឃើញស្នាដៃថ្មីៗរបស់នាងក្នុងពេលឆាប់ៗនេះជាមួយផលិតកម្ម ថោន៕