យោងតាមប្រភពទំព័រក្រុមព្រះសូរិយាបានរៀបរាប់ឲ្យដឹងថា៖ «ក្រុមព្រះសុរិយា ទាំងមូលសូមបួងសួងដល់ វត្ថុសក្តិសិទ្ធិនានា​នៅលេីលោក​ និងព្រះបារមីអតីតព្រះមហាក្សត្រ​ ព្រះមហាក្សត្រីយានីគ្រប់ជំនាន់​ ជួយអោយអ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ រួចផុតពីគ្រោះចង្រៃនេះផង។ នៅពេលនេះអ្នកម្នាងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យមួយនាសហរដ្ឋអាមេរិក​ ក្រោយពីអ្នកម្នាងដួលត្រូវក្បាលនាព្រឹកមិញនេះម៉ោងនៅប្រទេសកម្ពុជា។ អ្នកម្នាង​ ស៊ីសុវត្ថិ​ សៀងឌី​ ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យនិងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម។

ប្រភពគណនីហ្វេសប៊ុកឈ្មោះ Ah Da ក៏បន្ថែមឲ្យដឹងដែរថា៖ «នាងខ្ញុំ និងអ្នកបង ស្រី សុធារី ព្រមទាំងអ្នកជិតខាងផ្សេងទៀតបានមកមើលអ្នកម្នាងមីង ស៊ីសុវត្ថិ សៀងឌី នៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ Lakewood Medical Center សូមជូនដំណឹងនេះដល់មិត្តភក្តិបងប្អូនសាច់ញាតិទាំងអស់បានជ្រាបផង ព្រោះគាត់បានដួលត្រូវក្បាលធ្ងន់ធ្ងរណាស់គឺបែកសរសៃឈាមក្នុងខួរក្បាល មិនដឹងជាយ៉ាងណាទេ…»៕