សុវត្ថិ មុន្នីនាគ កូនប្រុសទី២ លោក ព្រាប សុវត្ថិ ប្តូររថយន្តថ្មី DODGE Challenger SRT Demon តម្លៃរាប់ម៉ឺនដុល្លារដឹកពីសហរដ្ឋអាមេរិកមកដល់ចំថ្ងៃសែនក្បាលទឹក
សិល្បៈ August 16, 2019 SAM

កាលពីប៉ុន្មានខែមុនលោក ព្រាប សុវត្ថិ និងកូនប្រុសទី២ សុវត្ថិ មុន្នីនាគ បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គមក្រោយពេលដែលរូបលោកបានទិញរថយន្ត DODGE Challenger SRT Demon ដែលមានតម្លៃជាង៨ម៉ឺនដុល្លារ (តម្លៃដើមពីរោងចក្រ) ឲ្យកូនប្រុសសំណព្វចិត្តរបស់ខ្លួន។ ដោយរថយន្តមួយនេះគឺលោក ព្រាប សុវត្ថិ បានទិញកំឡុងពេលចេញទៅសម្តែងនៅឯសហរដ្ឋអាមេរិកឲ្យកូនប្រុសទី២ សុវត្ថិ មុន្នីនាគ នឹងបានដឹកចូលមកប្រទេសកម្ពុជាតាមកប៉ាល់។

អស់រយៈពេលជិត៣ខែកន្លងទៅ ទីបំផុតរថយន្ត DODGE Challenger SRT Demon របស់កូនប្រុសទី២ សុវត្ថិ មុន្នីនាគ បានមកដល់ប្រទេសកម្ពុជាហើយ។ ស្របពេលដែលថ្ងៃសែនក្បាលទឹក សុវត្ថិ មុន្នីនាគ ក៏ទទួលបានរថយន្តដែលខ្លួនស្រលាញ់ពេញចិត្តមកដល់ស្រុកខ្មែរដែរ។ ដោយលោកបានរៀបរាប់ក្នុងបណ្តាញសង្គមថា៖ «សំណព្វចិត្តបានមកដល់ហើយបាទ!!!! ចំថ្ងៃពិសេស (សែនក្បាលទឹក)»៕