ហេតុការណ៍ផ្ទុះហ្គាសបង្កឲ្យមានអគ្គីភ័យនៅឯខេត្តសៀមរាប បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គម ដោយហេតុការណ៍អគ្គីភ័យមួយនេះបានធ្វើឲ្យមនុស្ស១៣នាក់រងរបួសធ្ងន់ស្រាល។ ក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះថា Pen Soktear បានបង្ហោះវីដេអូដែលខ្លួនបានថតនៅកន្លែងកើតហេតុ ដោយក្នុងវីដេអូនោះមានបុរសម្នាក់ជាជនរងគ្រោះ បានដើរចេញពីភ្លើងទាំងខ្លួនឆេះរលាក សុំអង្វរឲ្យបងប្អូនជូនទៅពេទ្យដើម្បីទទួលបានចំណាប់អារម្មណ៍ពីបងប្អូនមហាជន។

ផ្ទុយពីទទួលបានការកោតសរសើរ និងចាប់អារម្មណ៍ ម្ចាស់គណនីរូបនោះត្រូវបានមហាជនរិះគន់ព្រមទាំងតិះដៀលព្រោះតែសកម្មភាពរបស់ខ្លួន។ សូម្បីតែសិល្បករ សិល្បការិនីជាច្រើនក៏បានចេញមុខប្រតិកម្មចំពោះទង្វើដែលបុរសរូបនេះបានធ្វើផងដែរ។ កំពូលតារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា ក៏បាន Live វីដេអូប្រតិកម្មទាំងយប់ព្រោះតែហួសចិត្តខ្លាំង ហើយអ្នកនាងក៏បានបង្ហោះសារផ្តល់ជំនួយផងដែរដោយរៀបរាប់ថា៖ «បងប្អូនមានអ្នកណាស្គាល់គ្រួសារបងប្រុសម្នាក់នេះទេ ជួយប្រាប់ខ្ញុំផង ខ្ញុំអាណិតណាស់ ខ្ញុំជួយគាត់ចំនួន ២,000,000 រៀល»៕