កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ត្រូវបានមន្ត្រីយោធាម្នាក់ ដែលមានឈ្មោះគណនីហ្វេសប៊ុក អ៊ូ រិទ្ធីតាខ្មៅ បានជេរប្រមាថប្រើពាក្យសំដីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាង។ ករណីនេះផងដែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ក៏បានប្រើធម៌ក្តៅរៀបចំប្តឹងបុគ្គលឈ្មោះ អ៊ូ រិទ្ធី នោះតែម្តង។

ពាក់ព័ន្ធនឹងករណីនេះក៏មានអ្នកគាំទ្រជាច្រើននាក់បានចែករំលែកគាំទ្រអ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែមានមន្ត្រីមួយរូបដែលមានគណនីហ្វេសប៊ុកឈ្មោះថា ឃុន សុវណ្ណរិទ្ធ បានចូលខំមិនតតាំង ព្រមទាំងប្រើពាក្យមិនសមរម្យជាច្រើនទៅកាន់អ្នកគាំទ្រ រួមទាំងអ្នកនាង ចន ច័ន្ទលក្ខិណាផ្ទាល់។ ដោយពុំអាចទទួលយកបាននឹងទង្វើ ព្រមជាមួយពាក្យសម្តីដែលមន្ត្រីរូបនោះបាននិយាយមកកាន់រូបនាង អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការ Live វីដេអូបកស្រាយនិងតតាំងទៅកាន់ម្ចាស់គណនីរូបនោះទាំងយប់។ ខាងក្រោមនេះជាវីដេអូការបកស្រាយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា សូមទស្សនាដើម្បីដឹងច្បាស់៖