ថ្មីៗនេះប្រធានសមាគមមិត្តសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសថានឹងចាត់វិធានការធម៌ក្តៅចំពោះបុគ្គលដែលជេរប្រមាថអ្នកនាងក្នុងបណ្តាញសង្គម។ ក្នុងនោះអ្នកនាងក៏បានប្តឹងបុគ្គលម្នាក់ដែលមានឈ្មោះគណនីហ្វេសប៊ុក អ៊ូ រិទ្ធីតាខ្មៅ ជាមន្ត្រីយោធា ហើយគាត់ក៏បានយល់ព្រមចូលខ្លួនមកដោះស្រាយវិវាទ នៅចំពោះមុខ ក្រុមប្រឹក្សាពិន័យ​ និងលេីកសរសេីរនៅក្រសួងវប្បធម៌។

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថាអ្នកនាង និងបុគ្គលរូបនោះបានសម្រុះសម្រួលគ្នាហើយ។ យោងតាមរយៈសារដែលបានបង្ហោះក្នុងបណ្តាញសង្គមថា៖ «ថ្ងៃនេះ​ ជនបង្កការជេរប្រមាថមកលើ អ្នកនាង ចន ច័ន្ទលក្ខិណា ចេញមុខទទួលស្គាល់កំហុស​ និងសុំទោសជាសាធារណៈចំពោះមុខ​ ក្រុមប្រឹក្សាវិន័យ​ និងលើកសរសើរ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ»៕