អ្នកណាខ្លះជាហ្វេនគាំទ្រ ក្រុមក្មេងខ្មែរ? បើសិនជាអ្នកជាហ្វេនអ្នកគាំទ្រក្រុមក្មេងខ្មែរ អ្នកនឹងរីករាយមិនខានបើសិនជាបានឮដំណឹងនេះ ព្រោះពេលនេះក្រុមក្មេងខ្មែរ បានវិលត្រលប់មកវិញហើយ ជាមួយស្នាដៃចម្រៀងថ្មីដែលបង្កប់ទៅដោយអត្ថន័យមានចំណងជើងថា “កូនត្រូវចាំ”។

ចម្រៀងមួយបទនេះគឺពោរពេញទៅដោយអត្ថន័យអប់រំស៊ីជម្រៅ ដែលនិយាយអំពីទឹកចិត្តលោកឪពុកប្រដៅកូនប្រុសស្រីឲ្យចងចាំពីវិថីជីវិត ពីតម្លៃនៃការសិក្សា ពីការរាប់អានសេពគប់មិត្តភក្តិ និងការដែលយើងបរាជ័យត្រូវខំតស៊ូដើម្បីទទួលបានភាពជោគជ័យមកវិញ។ លើសពីនេះទៅទៀតកាយវិការនៃចម្រៀងមួយនេះហាក់រំលឹកយើងទៅដល់ជំនាន់កាលពីសង្គមជំនាន់ដើម ជាមួយជីវិតរស់នៅសាមញ្ញរបស់ប្រជាពលរដ្ឋខ្មែរ។ តោះទស្សនាទាំងអស់គ្នា៖