ថ្មីៗនេះស្ថាប័នបវកញ្ញាចក្រវាលកម្ពុជា​ ក្រុមហ៊ុន Arise Agency បានប្រកាសជាផ្លូវការនូវបវកញ្ញាដែលនឹងតំណាងកម្ពុជាចេញទៅប្រកួត បវរកញ្ញាអន្តរជាតិ Miss International ឆ្នាំ ២០១៩ ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅឯប្រទេសជប៉ុន។ បវរកញ្ញាដែលនឹងធ្វើជាអ្នកតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីមួយនេះនោះគឺ បុណ្យ កញ្ចនធិតា ជ័យលាភីរងទី ៤ នៃការប្រកួត Miss Universe Cambodia ២០១៩ ដែលមានអាយុ២៥ឆ្នាំ ជាតារាបង្ហាញម៉ូដ។

កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ Miss International នេះគឺជាកម្មវិធីប្រកួតដ៏ធំមួយដែលស្ថិតនៅលំដាប់លេខ៤ក្នុងចំណោមកម្មវិធីប្រកួតបវរកញ្ញាធំៗជុំវិញពិភពលោក។ ដោយប្រទេសកម្ពុជាយើងបានខកខាន និងអវត្តមានអស់រយៈពេលមួយឆ្នាំហេីយ ក្នុងឆ្នាំ ២០១៨។ ដោយឡែកឆ្នាំ២០១៩ នេះ កម្ពុជានឹងចូលរួមជាថ្មីម្តងទៀត ដោយពេលនេះកញ្ញា បុណ្យ កញ្ចនធិតា ដែលជា Miss International Cambodia ២០១៩ កំពុងហ្វឹកហាត់សម ព្រមទាំងសិក្សាពីវប្បធម៌របស់ប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចូលប្រកួតនៅថ្ងៃខាងមុខនេះ៕