ថ្មីៗនេះករណីផ្ទុះហ្គាសនៅឯខេត្តសៀមរាប បង្កឲ្យមានមនុស្ស១៣នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះស្ត្រីបរទេសពីរនាក់ក៏បានរងគ្រោះដូចគ្នា។ ក្នុងចំណោមនារីបរទេសទាំងពីរមានម្នាក់រងរបួសធ្ងន់ ហើយក៏កំពុងស្វែងរកជំនួយដើម្បីជួយព្យាបាលដូចគ្នា។

យោងតាមទំព័រផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានរៀបរាប់ឲ្យដឹងថា៖ «គាត់ជាជនជាតិបរទេសដែលបានរងគ្រោះដោយសារផ្ទុះហ្គាសកាលពីថ្ងៃមុន ពេលនេះគាត់ខ្វះខាតថវិកាក្នងការព្យាបាល ដូច្នេះ មានអ្នកសហការជាមួយខ្ញុំក្នុងការ Lives រកជំនួយជួយគាត់ដែរឬទេ? មានបងប្អូនជាច្រើនឆាតមកអោយខ្ញុំជួយគាត់ តែខ្ញំមានការងាច្រើនដែលត្រូវជួយ ដូច្នេះខ្ញុំម្នាក់ឯងមិនអាចរ៉ាប់រងបានទេ។ ខ្ញុំពិតជាចង់ជួយពួកគាត់ណាស់ តែខ្ញំរវល់ពេក ចង់រកមូលនិធិជួយគាត់គឺពិបាក។ ខ្ញំជាអ្នក Lives រកជំនួយ តែខ្ញុំចង់បានដៃគូរសហការជាអ្នកទទួលបន្ទុកផ្នែកប្រមូល និង កាន់ថវិកា»៕