ថ្មីៗនេះ Madam Boutiques Amy បានបង្ហាញនូវគំរូឈុតតំណាងជាតិ ដែលបង្ហាញថាផ្ការំដួលត្រូវបានកែច្នៃចេញជាឈុតតំណាងជាតិសម្រាប់ការប្រកួត Miss Earth 2019 នៅប្រទេសហ្វីលីពីន។ ដោយប្រភពដែលបានបង្ហោះរូបភាពឈុតតំណាងជាតិនេះបានសរសេររៀបរាប់ថា ​៖ “ផ្ការំដួល ជាផ្កាដែលតំណាងអោយប្រទេសកម្ពុជា ។ ពេលនេះយើងបានជ្រើសរើសយកម៉ូត និង ទម្រង់ដូចក្នុងរូបហើយសម្រាប់ បវរកញ្ញាផែនដីកម្ពុជា២០១៩ ប្រលងខាងមុខ ស្រស់ស្អាតទេបងប្អន ? សូមជួយគាំទ្រ និង ស៊ែរផងណា”។

គួររំលឹកថា កញ្ញា ថោង ម៉ាឡា ជា first runner up នៃការប្រកួត Miss Universe Cambodia ២០១៩ កញ្ញាទទួលបានតំណែងជា កញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៩ (Miss Earth Cambodia) នឹងតំណាងកម្ពុជាចេញទៅប្រកួត កញ្ញាឯកផែនដីឆ្នាំ ២០១៩ ( Miss Earth ) នៅប្រទេសហ្វីលីពីន នៅខែតុលា ខាងមុខនេះ៕