កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ The Six Chairs Challenge ហើយ ដោយមានការបែងចែកចេញជា ៤ក្រុម គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។ ហើយក្នុងនោះក្រុម THE BOYS ដែលមានបេក្ខជនចំនួន ១២រូប​មានអាយុចាប់ពី១៤ ដល់២៤ឆ្នាំ គ្រប់គ្រងដោយគណៈកម្មការ ឱក សុគន្ធកញ្ញា ត្រូវប្រកួតប្រជែងគ្នាដណ្តើមកៅអីដោយមានតែ៦រូបប៉ុណ្ណោះដែលមានសិទ្ធិអង្គុយបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញក៏មានបេក្ខជនឈ្មោះរ៉ុន ជារ៉ុង ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយឱក សុគន្ធកញ្ញា បានរើសយកបទចម្រៀង “មហាឈឺ” ជាបទចម្រៀងរបស់លោក នី រតនា ។ បេក្ខជនរូបនេះបង្ហាញសមត្ថភាពល្អធ្វើឲ្យ គណៈកម្មការ ឱក សុគន្ធកញ្ញា ធ្វើការសម្រេចចិត្តឲ្យទៅអង្គុយនៅកៅអីទី១ រង់ចាំមើលទាំងអស់គ្នាថា តើកៅអីដែលគាត់អង្គុយអាចរបូតទៅបេក្ខជនដទៃឬអត់?៕ សូមទស្សនាវីដេអូនៅខាងក្រោម៖