Baitoey Rsiam តារាចម្រៀងស្រី និងអ្នកសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ថាជាសិល្បការិនី ដែលនិយមចូលចិត្តតែងខ្លួនសិចស៊ីបញ្ចេញសត្វដុតអារម្មណ៍បុរសៗ។ ថ្មីៗនេះតារាស្រីថៃរូបនេះបានបង្ហើបដំណឹងល្អដល់ប្រិយមិត្តរបស់ខ្លួន ក្រោយពេលដែលមិត្តប្រុសរបស់នាង DJ Man បានប្រកាសសុំនាងរៀបការជាសាធារណៈនៅចំពោះមុខមិត្តភក្តិ និងក្រុមគ្រួសារ។

នៅថ្ងៃទី១៨ ខែសីហា ម្សិលមិញនេះ DJ Man បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រិយមិត្តអ្នកគាំទ្រ ជាមួយមិត្តភក្តិ ព្រមទាំងក្រុមគ្រួសារជាពិសេស គូស្នេហ៍ Baitoey Rsiam ក្រោយខ្លួនបានលុតជង្គង់សុំនាងរៀបការចំពោះមុខអ្នករាល់គ្នា បន្ទាប់ពីមានទំនាក់ទំនងស្នេហាអស់រយៈពេល៧ឆ្នាំ រួចមក។ មហាជនជាច្រើនក៏បានចូលរួមសម្តែងការអបអរដល់អ្នកទាំងពីរពេញបណ្តាញសង្គមផងដែរ ដោយសង្ឃឹមថានឹងទទួលបានដំណឹងរៀបអាពាហ៍ពិពាហ៍ឆាប់ៗនេះ៕