ថៃ៖ សម័យបច្ចុប្បន្នគេសង្កេតឃើញថាមុនពេលដែលឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ កូនកម្លោះកូនក្រមុំ តែងស្វែងរកនូវគំនិតប្លែកៗដើម្បីតុបតែងខ្លួន ឬចាប់ប្លង់ក្នុងការថត Pre-Wedding របស់ខ្លួន ដោយគូខ្លះក៏លើកយកគំនិតបែបសម័យបុរាណ គូខ្លះទៀតក៏បែបសម័យទំនើបស៊ីវីល័យ អ្នកខ្លះក៏យកបែបចម្រុះសម័យលាយបុរាណ។

អ្វីដែលហួសចិត្ត និងប្លែកខុសពីគេនោះគឺ គូស្នេហ៍មួយគូនៅថៃបានទម្លាយរូបថត Pre-Wedding របស់ខ្លួនដោយជ្រើសរើសយកគំនិតការផ្លាស់ប្តូរការស្លៀកពាក់ ដោយកូនក្រមុំមកតុបតែងខ្លួនក្នុងឈុតជាកម្លោះ ចំណែកឯកូនកម្លោះមកតែងខ្លួនក្នុងជាកូនក្រមុំវិញ។ រូបភាព Pre-Wedding ដ៏ប្លែករបស់អនាគតកូនកម្លោះ កូនក្រមុំ មួយគូនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរថាគួរឲ្យស្រលាញ់ជាខ្លាំងពេញបណ្តាញសង្គម ហើយនេះក៏ជាលើកដំបូងហើយដែលយើងបានឃើញការថត Pre-Wedding ជាមួយគំនិតដែលប្លែកបែបនេះ៕