មុននេះបន្តិចផ្ទុះការរិះគន់ចំពោះ លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី X Factor Cambodia ដែលត្រូវជម្រុះក្នុងវគ្គ The Six Chair Challenge។ ដោយការរិះគន់នេះគឺផ្តើមចេញពីគណនីហ្វេសប៊ុកឈ្មោះថា Ith Ith ដែលបានបង្ហោះវីដេអូឆាតរវាងខ្លួនជាមួយ លៀង ចាន់ឡា ហើយខ្លួនក៏បានបង្ហោះសារថានាងវាយឬកជាងតារាល្បីទៅទៀត។

ក្រោយមកស្របពេលផ្ទុះការរិះគន់នេះភ្លាម អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា បានធ្វើការ Lives វីដេអូបកស្រាយភ្លាម ហើយរូបនាងក៏បានបង្ហោះរូបភាពសារលម្អិតបន្ថែមរៀបរាប់ថា៖ «នេះជាឆាតដែលខ្ញុំព្យាយាមសុំទោសគាត់ តែគាត់មិនចាប់ចំនុចនេះយកទៅផុស តែគាត់បែរជាយកចំនុចដែលកំហុសតិចតួចបំផុតយកទៅផុស»។ លៀង ចាន់ឡា ក៏បានធ្វើការបកស្រាយបន្ថែមតាមរយៈការ Lives ថា៖ «នាងពិតជានិយាយសម្តីមិនសមរម្យទៅកាន់បុគ្គលរូបនោះពិតមែន ដោយវាជាអារម្មណ៍ខឹងរបស់នាងមួយពេល ប៉ុន្តែនាងបានលើកដៃសុំទោសគាត់រួចហើយ។ នាងពុំនឹកស្មានថារឿងនេះក្លាយជារឿងធំបែបនេះឡើយ»៕