ដេនី ក្វាន់ តារាណេតអាយដល ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់ថាជាស្រីស្អាត និងជាអ្នកជំនួញវ័យក្មេងនិយមលេងខ្លួនសិចស៊ីស្រស់ឡូយឆាយគួរឲ្យចាប់អារម្មណ៍។ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត ដេនី ក្វាន់ ក៏ត្រូវបានមហាជនស្គាល់ថាជានារីដែលមានចិត្តសប្បុរសធម៌មួយរូបផងដែរ ដោយនាងតែងឆ្លៀតពេលទំនេរចែកអំណោយ និងរបស់ប្រើប្រាស់ដល់អ្នកខ្សត់ខ្សោយ។

ថ្មីៗនេះ ដេនី ក្វាន់ បានបង្ហើបពីដំណឹងមួយឲ្យបងប្អូនបានដឹង ដោយនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមថា នាងមានបំណងចង់កែមាត់ និងច្រមុះ ដើម្បីបន្ថែមសម្រស់ឲ្យស្រស់ស្អាត។ ទើបតែបង្ហោះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមុននេះបន្តិចនាងបានបង្ហោះរូបរុំបង់នៅលើមុខជុំវិញច្រមុះជាមួយសារថា៖ «វះកាត់ហេីយៗ អរគុណហ្វេនទាំងអស់ដែលផ្តល់កំលាំងចិត្តដល់នាងខ្ញុំ»។ មហាជនជាច្រើនបានលើកកម្លាំងចិត្ត ព្រមទាំងជូនពររូបនាងឲ្យឆាប់បានជាសះស្បើយ ព្រមទាំងចង់ឃើញមុខមាត់ថ្មីរបស់នាងបន្ទាប់ពីកែច្រមុះរួចផងដែរ៕