ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូគួរឲ្យស្រៀវសាច់មួយ ដោយអាណាព្យាបាលមានការធ្វេសប្រហែសបណ្តោយឲ្យកូនតូចៗរបស់ខ្លួនលេងនៅរានហាលមុខផ្ទះ ដែលមានកំពស់ខ្ពស់ពោលគឺផ្ទះដែលស្នាក់នៅគឺជាន់ទី៣។ ដោយគណនីហ្វេសប៊ុកឈ្មោះ Pheara Sang បានសរសេររៀបរាប់ថា ៖ “គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា សូមឪពុកម្តាយគ្រប់រូបកុំបណ្តោយអោយក្មេងៗលេងនៅកន្លែងនោះអី សូមជួយសែរអោយម្តាយឪពុកបានមើលផងផ្ទះនេះនៅលើផ្លូវ184 ខាងក្រោយវាំង សូមបង្កើតការប្រុងប្រយ័ត្នទាំងអស់គ្នា”។

ក្រោយពីវីដេអូនេះបានចែកចាយពេញបណ្តាញសង្គម មានមហាជនជាច្រើនបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងក្រោយអាណាព្យាបាលមានការធ្វេសប្រហែសក្នុងការមើលថែទាំងកូនៗរបស់ខ្លួន រហូតមានសំណូមពរឲ្យសមត្ថកិច្ចមូលដ្ឋានណែនាំដល់អាណាព្យាបាលក្មេងៗទាំង២ដើម្បីកុំឲ្យមានករណីនេះកើតឡើងព្រោះវាមានហានិភ័យខ្ពស់នៅថ្ងៃក្រោយ។ យ៉ាងណាមិញក៏មានលើកឡើងថាមិនពេញចិត្តចំពោះអ្នកថតវីដេអូ ដោយមានការខមមិនថា “ហើយចុះលោកថតមិនគិតរត់ទៅប្រាប់អ្នកផ្ទះហ្នឹងទៅ” ក្នុងនោះបុគ្គលដែលបានថតវីដេអូក៏បានបកស្រាយថា “មិនដឹងថាម្តាយរឺក៏នរណាទេនៅគៀនទ្វារហ្នឹង…ខ្ញុំក៏បានរត់ចុះមកបំរុងនឹងប្រាប់អ្នកជិតខាងដែរ តែមាននរណាម្នាក់យកគាត់ចូលក្នុងវិញហើយ”៕ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?