ទើបតែជីកស្មៅកាយដីដាំផ្កាថ្ងៃមុនសោះ ពេលនេះផ្កាទាំងនោះរីកស្រស់បំព្រងយ៉ាងស្រស់ស្អាតនៅមាត់លូទឹកស្អុយបឹងត្របែក
សង្គម August 21, 2019 SAM

កាលពីប៉ុន្មានខែមុននេះ ក្រុមយុវជនសំរាម ដែលជាក្រុមជួយសង្គមដោយការប្រមូលសំរាមសម្អាតបរិស្ថាន បានកាយដីជីកស្មៅដែលដុះស៊ុបទ្រុបនៅតាមកៀនបណ្តោយបង្កាន់ស្ពាននៅឯលូបឹងត្របែក។ អស់រយៈពេលកន្លងទៅទើបតែប៉ុន្មានខែសោះ ធ្មេចៗបើកផ្កាដែលយុវជនសំរាមបានបង្ហាញខ្លួនបង្អួតសម្រស់រីកស្រស់ត្រកាលបាត់ទៅហើយ។

យោងតាមប្រភពគណនីរបស់លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមបានរៀបរាប់ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តដែលបានឃើញពួកឯង ធំធាត់! ផ្កាទោះជាដុះកន្លែងណា ក៏នៅតែជាផ្កា កាតព្វកិច្ចរបស់វាគឺដាំលំអរកន្លែងណាក៏បាន ជាចំណីអារម្មណ៍ គ្រប់ពេលដែលអ្នកឃើញវាគឺសប្បាយចិត្ត! វាកើតមកដើម្បីរឿងហ្នឹង ចុះអ្នកទាំងអស់គ្នាកើតមកដើម្បីអ្វីដែរ?»៕