អាណិតណាស់! អាយុទើប១៥ឆ្នាំសោះ កើតមានបញ្ហាខូចតម្រងនោម ក្រលៀន ធ្ងន់ធ្ងររហូតហើមជើងទាំងសងខាង គេងក៏ពុំបាន បានតែអង្គយឈឺចុកពេញខ្លួន អំពាវនាវឲ្យបងប្អូនជួយគ្នាម្នាក់បន្តិចផង
សង្គម August 21, 2019 SAM

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គម ករណីក្មេងស្រីអាយុ១៥ឆ្នាំមានបញ្ហាខូចតម្រងនោម ក្រលៀន យ៉ាងធ្ងន់ធ្ងរ រហូតដល់គេងមិនកើតហើយជើងហើមធំគួរឲ្យព្រួយបារម្ភ។ យោងតាមប្រភពម្ចាស់គណនីឈ្មោះថា ធន ម៉េងហ៊ាង ដែលជាសមាជិកក្នុង សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម បានរៀបរាប់ឲ្យដឹងថា៖ «គួរឲ្យអាណិតប្អូនស្រីណាស់ អាយុទើបតែ ១៥ ឆ្នាំ មានបញ្ហាខូចតម្រងនោម ក្រលៀន យ៉ាងធ្ងន់ធ្ងរ បេះដូងហេីម គេងអត់កេីតទេបានតែអង្គុយឈឺចុកចាប់ពេកខ្លួន ប្អូនស្រីរស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈ្មោះស្រីខួច ជាកូនកំព្រាឪពុក មានតែម្តាយ ស្រីខួច ជាកូនទោលក្នុងគ្រួសារ។

ខ្ញុំបានទំនាក់ទំនងទៅក្រុមគ្រួសារប្អូនស្រីរួចរាល់ហើយ ថ្ងៃទី ២៣ ខាងមុខនេះប្អូនស្រីនឹងឡើងមកភ្នំពេញតាមការណាត់ជួបរបស់ខ្ញុំដើម្បីជួបពិគ្រោះអាការៈជំងឺជាមួយគ្រូពេទ្យជំនាញផ្នែកជំងឺរបស់ប្អូនស្រីនៅមន្ទីរពេទ្យរុស្សី សង្ឃឹមថាបងអាចជួយប្អូនបានទាន់ពេល ជូនពរសំណាងល្អ
ពត៌មានលម្អិត ០៩៨ ៩៩៣ ៩៦៩»៕