កាលពីថ្មីៗនេះបទចម្រៀងដ៏ល្បីនៅក្នុងស្រទាប់យុវវ័យជាពិសេសនៅក្នុងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បទ “បើបងបាត់ការចងចាំ” បានបញ្ចេញ MV កាយវិការរបស់ខ្លួនជាមួយសាច់រឿងយ៉ាងជក់ចិត្តដិតអារម្មណ៍។ ក្រោយពេលដែលរង់ចាំអស់ជាយូរ ក៏បញ្ចេញសាច់រឿងយ៉ាងល្អមួយចែកជូនបងប្អូនទស្សនា តែទាស់ត្រង់ថាសាច់រឿងមួយនោះមិនទាន់បញ្ចប់នៅឡើយគឺនៅមានភាគបន្តទៀត។

ពេលនេះភាគបន្តនៃសាច់រឿងបទ “បើបងបាត់ការចងចាំ” បានបង្ហាញខ្លួនជាផ្លូវការហើយ ដោយបទស្រីដែលជាភាគបន្តមានចំណងជើងថា “ទោះបងបាត់ការចងចាំ” ដោយអ្នកចម្រៀងស្រីរូបស្រស់ សុធារ័ត្ន។ សាច់រឿងបន្តនេះហាក់បំពេញសាច់រឿងនូវវគ្គមុនបានយ៉ាងល្អឥតខ្ចោះ ដោយយើងបានដឹងពីសាច់រឿងថាហេតុអ្វីបានជាតួអង្គស្រីរត់គេចពីអាពាហ៍ពិពាហ៍ ហើយអណ្តែតក្នុងសមុទ្រ បាត់ការចងចាំបែបនេះ។ ដើម្បីស្រាយចម្ងល់ទាំងអស់នេះ សូមទស្សនាវីដេអូខាងក្រោមនេះ៖