ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍ ដោយដំបូងឡើងគេឃើញមានរថយន្តមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ផ្លូវបែកជា៤ លុះពេលឡើងមកបានពាក់កណ្តាលផ្លូវក៏មានម៉ូតូមួយគ្រឿងទៀត ជ្រុលទៅប៉ះនឹងរថយន្តបណ្តាលឲ្យសន្លប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១៩នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ផ្លូវលេខ១៣២ កែង២៥៩ សង្កាត់ទឹកល្អក់ទី១ ។

ដោយប្រភពពី Dany S. Coffee ដែលបានបង្ហោះវីដេអូបង្ហាញសកម្មភាពគ្រោះថ្នាក់ចរាចរណ៍បានរៀបរាប់ថា៖ “បុកស្ដែងៗតែម្ដង (ផ្លូវលេខ132កែង259) សង្កាត់ទឹកល្អក់ទី1 ម៉ោង16:19នាទី ល្ងាច ថ្ងៃទី21/08/2019 សំណាងជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ហើយក៏បានដោះស្រាយបញ្ចប់ផងដែរ”៕ សូមទស្សនាវីដេអូនៅខាងក្រោម តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ប្រភព៖ Dany S. Coffee