ថៃបើកសម្ពោធ ផ្សារទេសចរណ៍ថ្មី នៅខេត្តស្រះបុរី ដោយមានដាក់តាំងរូបចម្លាក់ធ្វើពីចំបើងជាច្រើន ក្នុងនោះក៏មានរូបព្រហ្មមុខបួនផងដែរ
សង្គម August 22, 2019 SAM

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ ខេត្តស្រះបុរី ប្រទេសថៃ បានសម្ពោធផ្សារទេសចរណ៍ថ្មីរបស់ខ្លួន ដោយសាក់ឈ្មោះថា ផ្សារឆៅយ៉ាន់ខាំ ដែលមានទីតាំងក្នុងភូមិឃុនក្លូន ស្រុកព្រះពុទ្ធបាត ខេត្តស្រះបុរី ប្រទេសថៃ។ លក្ខណៈពិសេសនៃផ្សារទេសចរណ៍ថ្មីមួយនេះគឺបានបើកទទួលភ្ញៀវ១២ម៉ោងក្នុងមួយថ្ងៃចាប់ពីម៉ោង៩ព្រឹក រហូតតដល់ម៉ោង៩យប់វិញ។

ផ្សារនេះក៏មិនខុសពីផ្សារទេសចរណ៍ដទៃនៃប្រទេសថៃប៉ុន្មាននោះដែរ ដោយភ្ញៀវទេសចរណ៍ដែលធ្វើដំណើរកម្សាន្តអាចស្វែងរកអាហារញ៉ាំឆ្ងាញ់ៗជាច្រើនប្រភេទ ដោយមានអាហារបែបភូមិស្រុកប្រចាំតំបន់ផងដែរ។ ក្រៅពីម្ហូបអាហារឆ្ងាញ់ៗ ផ្សារឆៅយ៉ាន់ខាំ ក៏មានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់ឲ្យភ្ញៀវជាវផងដែរ។ លើសពីនេះទៅទៀត ផ្សារទេសចរណ៍ថ្មីមួយនេះបានសាងសង់រូបចម្លាក់ជាច្រើនដើម្បីទុកឲ្យភ្ញៀវទេសចរណ៍ថតរូបលេងកម្សាន្ត ដោយរូបចម្លាក់ទាំងនោះគឺធ្វើឡើងពីចំបើងសុទ្ធសាធ ក្នុងនោះមានដូចជារូបសត្វតោ សត្វដំរី សត្វខ្លាឃ្មុំ សត្វសិង្ហ សត្វគីងគុង មនុស្សបរទេសគោ ព្រមទាំងរូបជាច្រើនទៀត ដោយយើងឃើញមានរូបព្រហ្មមុខបួនដាក់តាំងផងដែរ៕