កាលពីរសៀលថ្ងៃទី14 ខែសីហា ឆ្នាំ2019 ម្សិលមិញនេះ​មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះជនរងគ្រោះមានចំនួន១៣នាក់ ជនបរទេសចំនួន២នាក់ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ព្រោះតែបានពលីខ្លួនឯងចូលជួយសង្គ្រោះ និងជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Sao Yary បានរៀបរាប់ឲ្យដឹងថា៖

«រូបភាពបានពីថៅកែពួកគាត់ បងប្អូនអើយមើលចុះឮថៅកែគាត់ប្រាប់ថាពេលលាងរបួសម្តងៗអ្នកខ្លះដល់ថ្នាក់ប្រកាច់ អ្នកខ្លះដល់ថ្នាក់សន្លប់ដោយសារតែទ្រាំទ្រនិងភាពឈឺចាប់មិនបាន យើងគិតមើលគ្រាន់តែយើងរលោកដៃតិចតួចឈឺចង់ងាប់ចុះទំរាំពួកគាត់ ពួកគាត់គឺជាបុគ្គលមានរបួសធ្ងន់ធ្ងរក្នុងចំណោមអ្នករងរបួសទាំងអស់។ ពួកគាត់ធ្វើការដែលមានទីតាំងជាប់នឹងកន្លែងបង្កហេតុផ្ទុះហ្គាស​តែម្តង ម្នាក់មានសភាពធូរស្រាល​កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប​ និងបីនាក់ទៀតនៅមានសភាពធ្ងន់ធ្ងរនៅឡេីយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបុរីរ៊ាំ​ ប្រទេសថៃ​ និងមន្ទីរពេទ្យសូរិន​ ប្រទេសថៃ។ ដោយស្ថានភាពគ្រួសារមានភាពខ្វះខាតយេីងខ្ញុំសូមធ្វេីការអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភជាថវិកាខ្លះៗ​បន្តទៀត តិចក្តីច្រេីនក្តីតាមសទ្ធារៀងៗខ្លួន​​ ព្រោះពួកគាត់ត្រូវស្នាក់នៅដើម្បីព្យាបាលរយះពេលជាច្រើនថ្ងៃទៀត ហើយក្នុងមួយថ្ងៃៗត្រូវចំណាយអស់ថវិកាច្រើនចឹងសុំលើកម្រាមដៃ10ជួយពួកគាត់ផង។ លេខវេលុយ​ : 012 29 75 28 (លេខថៅកែគាត់) រឺតាមកុង​ ABA : 000511599 POUE KIMPUCHNA(acc ថៅកែគាត់)»៕