កាលពីថ្មីៗនេះផ្ទុះរឿងរិះគន់មួយពេញបណ្តាញសង្គមក្រោយមានការលើកយកអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ជាមួយក្រុមចម្រៀងល្បីរបស់កូរ៉េ BTS។ ដោយការប្រៀបធៀបនេះហាក់ទទួលបានការរិះគន់ និងវាយប្រហារជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ BTS ទាំងក្នុងនឹងក្រៅប្រទេស ព្រោះយល់ថាជាការមិនសាកសមមួយ។

ក្នុងនោះលោកសិល្បករបុរាណ លោក ដួង សុខគា ក៏បានបញ្ចេញមតិដែលថា៖ «ខ្ញុំមិនទាន់រកឃើញអ្នកណាដែលធ្វើឲ្យខ្ញុំដក់ក្នុងចិត្ត រហូតគោរពដូចលោកតានៅឡើយទេ។ ចំណេះដឹង អំណោយទាន បច្ចេកទេស សីលធម៌ ឆន្ទៈ លោកខ្ពស់ណាស់។ សំឡេងលោក ឥតអ្នកណាឡើងទៅក្បែរនៅឡើយទេ! មនុស្សច្រើនណាស់យកបទគាត់មករកស៊ី ហើយរមិលគុណលោក! សូមឲ្យស្គាល់ខុសស្គាល់ត្រូវ គុណទោសផង អ្នកអើយ! ប្រេតជិតមកទៀតហើយ ប្រយ័ត្ននរក! ខ្ញុំសូមជម្រាបជូនជាដំណឹងអ្នកណា ប្រមាថលោក»៕