ថ្មីៗនេះវីរៈសិល្បករចាបុីដងវែងដ៏ល្បីល្បាញលោកព្រឹទ្ធាចារ្យ គង់ ណៃ បានធ្លាក់ខ្លួនឈឺ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី ដែលបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ក្រុមគ្រួសារ។ យ៉ាងណាមិញក្រោមការទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពេលនេះលោកព្រឹទ្ធាចារ្យ គង់ ណៃ បានធូរសះស្បើយហើយ ហើយក៏បានចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញដែរ។

យោងតាមប្រភពលោក ហេង ឡុង បានឲ្យដឹងថា៖ «មូលនិធិសិល្បៈចាស់ជរា បានចេញថ្លៃព្យាបាលជូន លោកតាគង់ណៃ និងឧបត្ថម្ភសោហ៊ុយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ស្ថានភាពជំងឺរបស់លោកតាបានប្រសើឡើងហើយ។ សូមទេវតាតាមថែរក្សាលោកតាឱ្យជួបតែសេចក្តីសុខ និងអាយុកាន់តែវែង។ សូមគោរពថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រ មូលនិធិសិល្បៈចាសជរាសម្រាប់សង្គ្រោះ និងសម្រាលបន្ទុកជីវភាពរបស់ពួកគាត់»៕