ជប៉ុន៖ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ យប់គ្រងមកុដនៃកម្មវិធី Miss Universe Japan 2019 នៅថ្ងៃទី២២ ខែសីហា ម្សិលមិញ ជប៉ុនក៏បានរកឃើញបវកញ្ញាសម្រាប់តំណាងប្រទេសដើម្បីចូលរួមប្រកួត Miss Universe 2019។ កញ្ញា Ako Kamo អាយុ២១ឆ្នាំ កម្ពស់175cm ទទួលបាននូវជ័យលាភីធ្វើជាបវកញ្ញាចក្រវាលជប៉ុន (Miss Universe Japan) ឆ្នាំ២០១៩។

Ako Kamo ទទួលបានការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងពីមហាជន ដោយនាងមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាព ជាពិសេសនៅមុនពេលត្រៀមប្រកួត១ឆ្នាំ បវកញ្ញារូបនេះបានខំសម្រក់គីឡូ និងហ្វឹកហាត់ រហូតដល់ពេលនេះនាងក៏ទទួលបានជ័យលាភីដូចការខិតខំប្រឹងប្រែង។ Miss Universe Japan 2019 ត្រូវបានមហាជនរំពឹងទុកថានឹងទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួត ដោយកាលពីមុនជប៉ុនទទួល​បានតំណែងខ្ពស់ ដូចជា កញ្ញា Riyo Mori (Miss Universe 2007) , Kurara Chibana (1st runner-up នៅឆ្នាំ 2006) និង Akiko Kojima (Miss Universe 1959) ៕