ហេង ឡុង សំណូមពរឲ្យបញ្ឈប់ការប្រៀបធៀប អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត ជាមួយក្រុមចម្រៀងកូរ៉េ BTS ព្រោះវាគឺជាទង្វើមើលងាយ និងមិនឲ្យតម្លៃខ្មែរខ្លួនឯង

កាលពីថ្មីៗនេះផ្ទុះរឿងរិះគន់មួយពេញបណ្តាញសង្គមក្រោយមានការលើកយកអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ជាមួយក្រុមចម្រៀងល្បីរបស់កូរ៉េ BTS។ ដោយការប្រៀបធៀបនេះហាក់ទទួលបានការរិះគន់ និងវាយប្រហារជាខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ BTS ទាំងក្នុងនឹងក្រៅប្រទេស ព្រោះយល់ថាជាការមិនសាកសមមួយ។

ក្នុងនោះលោក ហេង ឡុង ក៏បានបញ្ចេញមតិចំពោះរឿងនេះដែរ ដោយលោកបានរៀបរាប់ថា៖ «សំណូមពរ និងប្រឆាំងដាច់ខាត សំណូមពរបងប្អូនបញ្ឈប់ការប្រៀបធៀប អធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត ជាមួយនឹងក្រុមចម្រៀង BTS របស់ប្រទេសកូរ៉េខាងត្បូង។ ការធ្វើបែបនេះគឺជាទង្វើដែលមេីលងាយ​ និងមិនឲ្យតម្លៃខ្មែរខ្លួនឯង។ អរគុណសម្រាប់ការចែកចាយឲ្យបានទូលំទូលាយដើម្បីឲ្យពួកគាត់បានយល់​ ឈប់ធ្វេីរឿងល្ងង់បែបនេះ»៕

Written By

SAM