កាលពីថ្មីៗនេះ តារាសម្តែង និងអ្នកជំនួញស្រីវ័យក្មេង បេនី យ៉ាំង បានធ្វើការវះកាត់កែច្រមុះជាថ្មីម្តងទៀតនៅឯកូរ៉េ ក្រោយពេលដែលការធ្វើច្រមុះនៅថៃហាក់មិនត្រូវចិត្តរបស់នាង។ តែចំពោះការវះកាត់ច្រមុះលើកនេះវាហាក់ធ្វើឲ្យ បេនី យ៉ាំង ជួបរឿងលំបាកជាច្រើន ព្រោះត្រូវធ្វើការពិនិត្យ និងវះច្រើនដង ព្រោះតែច្រមុះរបស់នាងទើបតែផ្លាស់ប្តូររូបរាងហើយថ្មីៗ។

យ៉ាងណាមិញយោងតាមប្រភពទំព័រផ្លូវការរបស់នាងបានឲ្យដឹងថា «យេ …មេស្រីជាទីស្រលាញ់ខ្ញុំវះកាត់បានជោគជ័យហើយ ស្រលាញ់គាត់ខ្លាំងណាស់អីឡូវនេះគាត់វះកាត់បានជោគជ័យហើយធ្វើបានល្អពួកខ្ញុំសប្បាយចិត្តចំពោះគាត់ដែលគាត់មានសុវត្ថិភាព មនុស្សស្រីដែលរឹងមាំបំផុតឆ្លងកាត់បានគ្រប់ដំណាក់កាល»។ មហាជនជាច្រើនក៏បានសម្តែងក្តីអបអរ និងខំមិនជូនពរ ដោយសង្ឃឹមថារូបនាងនឹងអាចជាសះស្បើយឆាប់ៗ ព្រមទាំងបង្ហាញមុខមាត់ថ្មីបន្ទាប់ពីវះកាត់រួចឲ្យមហាជនបានឃើញផងដែរ»៕