កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមក្រោយបែកធ្លាយរូបតារាចម្រៀងប្រុស ជុំ លីណូ ត្រូវប៉ូលីសវាយខ្នោះដៃចាប់ពីបទប្រើប្រាស់គ្រឿងញៀន។ ដោយមហាជនជាច្រើនហាក់ភ្ញាក់ផ្អើល និងពុំនឹកស្មានដល់ ហើយបានធ្វើឲ្យរឿងមួយនេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយលើកយកមកវែកញែកពិភាក្សា ថាតើជាការពិត ឬគ្រាន់តែជាការសម្តែង។

ពេលនេះដើម្បីបញ្ចប់ការយល់ច្រឡំ និងសង្ស័យពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ តារាចម្រៀងប្រុសលោក ជុំ លីណូ បានធ្វើការបកស្រាយឲ្យដឹងថា៖ «សូមបងប្អូនកុំយល់ច្រឡំខ្ញុំបាទថតបទចម្រៀងទេ (ទឹកភ្នែកម្តាយលើខ្នោះដៃកូន) don’t worry my fans now I’m shorting new mv ( tek pnek mday ler knos dai kon) please share thank you»៕