ចៅស្រីរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត បកស្រាយបទចម្រៀងដើម្បីអបអរក្នុងឱកាសថ្ងៃខួបកំណើតគំរប់អាយុ៨៧ឆ្នាំ ជីតារបស់ខ្លួន។ ដោយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កញ្ញា ស៊ិន សេដ្ឋសុជ្ឈតា ចៅស្រីរបស់អធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត បានធ្វើការបកស្រាយ cover បទចម្រៀង HEY JUDE របស់ក្រុមចម្រៀងអង់គ្លេស The Beatles ដោយច្រៀងជាភាសាអង់គ្លេសផង ខ្មែរផង។

យ៉ាងណាមិញប្រិយមិត្តក៏ជ្រាបរួចមកហើយថាបទចម្រៀង HEY JUDE របស់ក្រុម The Beatles ក៏មានបទចម្រៀងខ្មែរ ដែលបកស្រាយដោយលោកតា ស៊ិន ស៊ីសាមុត ដែលមានចំណងជើង “នៅតែសង្ឃឹម” ឬ Still hope។ គួររំលឹកថាយោងតាមឯកសារ wikipedia លោក ស៊ីន ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) ​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ឆ្នាំ ១៩៥០-១៩៧០ ដែលមានរហ័សនាមថា “អធិរាជ​សំឡេង​មាស“។ លោកតាកើតនៅថ្ងៃទី ២៣ សីហា ១៩៣២ និងទទួលអនិច្ចកម្មទៅវិញនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៧៦ ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៕