កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia បានមកដល់វគ្គ JUDEGS’ HOUSEហើយ ដោយមានក្រុម ទាំង៤ គ្រប់គ្រងដោយគណៈកម្មការទាំង៤ មានដូចជា ក្រុម THE GIRLS , THE OVER , THE BOYS និង THE GROUP។ ហើយក្នុងនោះក្រុម THE BOYS ដែលមានបេក្ខជនចំនួន ៦រូប គ្រប់គ្រងដោយអ្នកនាង ឱក សុគន្ធកញ្ញា ហើយវគ្គនេះក៏មានការចូលរួមពីសំណាក់លោក ឆន សុវណ្ណរាជ ដែលធ្វើជាគណៈកម្មការពិសេស ត្រូវជ្រើសរើសបេក្ខជនតែ៤រូបប៉ុណ្ណោះដើម្បីទៅកាន់វគ្គបន្ត។

យ៉ាងណាមិញក៏មានបេក្ខជនឈ្មោះ គង់ ចំរើន , គឿន នភាល័យ និង សំ សុវណ្ណារ៉ាក់ ស្ថិតនៅក្នុងក្រុមគ្រប់គ្រងដោយអ្នកនាង ឱក សុគន្ធកញ្ញា បានរើសយក បទចម្រៀងផ្សេងពីគ្នាឡើងមកបកស្រាយបានយ៉ាងល្អ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បេក្ខជនទាំង៣ បានធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំងនូវសមត្ថភាពបកស្រាយបទចម្រៀង។ សមត្ថភាពល្អបែបនេះគណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា និងគណៈកម្មការកិត្តិយស លោក ឆន សុវណ្ណរាជ ក៏មិនបង្អង់យូរដោយធ្វើការសម្រេចចិត្តឲ្យអ្នកទាំង៣ ទៅកាន់វគ្គ live show៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

បេក្ខជន៖ គង់ ចំរើន

បេក្ខជន៖ គឿន នភាល័យ

បេក្ខជន៖ សំ សុវណ្ណារ៉ាក់