“Scary Stories To Tell In The Dark” គឺជាព្រេងនិទានបែបរន្ធត់ដែលរួមបញ្ចូលទៅដោយខ្មោច ព្រាយបិសាចដ៏គួរឲ្យខ្លាចសម្រាប់និទានឲ្យកុមារស្ដាប់នៅពេលទំនេរ ឬ ពេលមុនចូលគេង។ ជារឿងនិទានដ៏ល្បីនៅសហរដ្ឋអាមេរិក ឥឡូវនេះបានចងក្រងជាខ្សែភាពយន្តដែលនាំមកនូវបិសាចជាមួយរូបរាងដ៏គួរឲ្យខ្លាចពិតៗ។ ខ្សែភាពយន្តនេះនិយាយអំពីបិសាចនៅក្នុងព្រេងនិទាននោះបានក្លាយជាការពិត និងតាមលងបន្លាចក្មេងៗមួយក្រុមដែលបានប៉ះពាល់ និងអានសៀវភៅរឿងនិទាននេះម្ដងម្នាក់ៗ។ ចាប់ផ្ដើមពីរឿងនិទានដំបូង “ទីងមោង Harold” បន្តទៅរឿងនិទានបិសាចផ្សេងៗទៀតដោយពួកគេម្នាក់ត្រូវស្លាប់តាមសាច់រឿងដែលបានសរសេរឡើងភ្លាមនៅលើសៀវភៅនោះ។ បិសាចនីមួយៗគឺចេញមកក្លាយជាការពិតដូចនឹងសាច់រឿងដែលបានសរសេរឡើងពីអ្នកនិពន្ធ Sarah Bellow ជាមួយនឹងបិសាចដ៏គួរឲ្យខ្លាចជាច្រើនប្រភេទ។ តើក្មេងៗមួយក្រុមនេះអាចបំបែកបណ្ដាសាមួយនេះហើយជួយមិត្តភក្ដិគេដែលរងគ្រោះដោយរឿងនិទាននេះបានដែរទេ? ស្វែងរកទាំងអស់គ្នានៅក្នុងរឿង “ព្រេងនិទានដាស់បិសាច” ឬ “Scary Stories To Tell In The Dark” ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។