នាយចយ និងអ្នកនាង ប៉ិច ក្វាន់ឌី បានរៀបការអស់ពេលជាងមួយឆ្នាំមកហើយមកដល់ពេលនេះ យើងតែងតែសង្កេតឃើញថា គូស្នេហ៍មួយគូនេះហាក់ដូចជាផ្អែមល្ហែមឡើង ព្រមទាំងនាងក្វាន់ឌីជាភរិយា បានបញ្ចេញចរិតប្រច័ណ្ឌហួងហែងស្វាមីខ្លួនជាពិសេសតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែល អ្នកទាំង២ ត្រៀមទទួលកូនប្រុសដំបូង ក៏កាន់តែធ្វើឲ្យស្វាមីភរិយាមួយគូបង្អួតភាពផ្អែមល្ហែម ធ្វើឲ្យគ្រប់គ្នាដែលអត់គូច្រណែនទៀតផង។ យ៉ាងណាមិញថ្មីៗនេះ នាយចយ និងអ្នកនាង ប៉ិច ក្វាន់ឌី ត្រូវបានមហាជនមួយចំនួនបញ្ចេញមតិសើចចំអក ពេបជ្រាយ ដោយមានអ្នកលើកឡើងថាខ្លាចកូនកើតមកកាត់ទៅរកនាយចយ ជាហេតុធ្វើឲ្យអ្នកនាងមានអារម្មណ៍មិនសប្បាយចិត្ត និងខឹងសម្បារជាខ្លាំង ដោយ អ្នកនាង ប៉ិច ក្វាន់ឌី បានលើកឡើងថាកូនប្រុសទោះជាកាត់តាមនាងឬប្តីក៏នៅតែឈាមពួកគេ។ ដោយ អ្នកនាង ប៉ិច ក្វាន់ឌី បានសរសេរសារយ៉ាងដូច្នេះថា៖

“នាងខ្ញុំសូមនិយាយទៅកាន់បងៗដែរគាត់ខមមិននិយាយពីមុខមាត់កូនរបស់ខ្ញុំបន្តិច ចា៎។ ចង់និយាយថាទោះកូនរបស់ខ្ញុំកាត់ទៅប៉ាគាត់រឺក៏កាត់មកខ្ញុំវាជារឿងធម្មតាទេ មិនអោយគេកាត់រកម៉េច ម្តាយឱពុកគេ ឈាមគេ គេត្រូវតែកាត់រកចឹងហើយ ចាំបាច់អីបងៗនាំគ្នានិយាយបែបហ្នឹង ទោះគាត់កាត់ទៅប៉ាគាត់ក៏ដោយក៏វាគ្មានបញ្ហា រឺទើសក្បាលអ្នកណាដែរ។ ហើយក្នុងនាមពួកខ្ញុំជាឱពុកម្តាយគេ ខ្ញុំមិនខ្វល់ថាគាត់កាត់ទៅប៉ារឺទៅម៉ាក់ទេ ទោះគាត់កាត់ទៅនាក់ណា ក៏ពួកយើងស្រឡាញ់គាត់ ព្រោះគាត់ជាកូនរបស់ពួកយើង ឈាមយើង ហើយបើមនុស្សមួយចំនួនខ្លះវិញនាំគ្នាអង្គុយចាំអ៊ុតមើលថាមុខមាត់កូនខ្ញុំកាត់ទៅអ្នកណា វាថីចាំតាមដានគេម្លេះ ។ បើកាត់ទៅប្តីខ្ញុំថាកូនខ្ញុំមុខអាក្រក់ តែបើកាត់មកខ្ញុំ នាំគ្នានិយាយថាកូនវាម៉េចអត់ដូចប៉ាវាចឹង មិនមែនកូនមួយប្តីវាទេដឹង គិតទៅអាមាត់មនុស្សចឹងមែន ។ គ្រួសាររបស់ខ្ញុំកូនខ្ញុំខ្ញុំមិនត្រូវការអោយអ្នកណាមកកំណត់ ទោះទាយ រឺជ្រើសរើសមុខមាត់អោយកូនរបស់ខ្ញុំទេ យល់ទេ ។ ដូចខ្ញុំធ្លាប់និយាយពីមុនចឹងបើបងៗណាមិនពេញចិត្ត មិនស្រលាញ់ មិនគាំទ្រ និងគ្រួសាររបស់ខ្ញុំទេ ឃើញនាងខ្ញុំផុស រឺចេញព័ត៌មានអីក៏ដោយអូសចោល រឺ ប្លុកចោលទៅ កុំចូលមកខមមិនឌឺដង ផ្លែផ្កា មើលងាយ លើគ្រួសារគេចឹងវាបាបណាស់ដឹងទេ (ដែរស្តាប់លោកទេសនាអត់)។ ហើយគួរតែយកអាពេលវេលាដែលតាមដានរឿងរបស់គេ មើលងាយគេ ជ្រេញគេ ទើសគេ ហ្នឹងហាស ទៅធ្វើការរកសុី យកលុយមកចញ្ចឹមគ្រួសារ មើលថែគ្រួសាររបស់បងៗអោយមានក្តីសុខ សុភមង្គលទៅ កុំអត់ប្រយោជន៍ចឹង មិនមែនមើលងាយទេតែអ្នកខ្លះនៅដើរលេងទាត់ខ្យល់ លាតដៃសុំលុយម៉ៃឱចាយឡើយទេតែមកមើលងាយក្រុមគ្រួសារគេ ។ ហើយក៏មិនមែនអួតដែរទោះប្តីខ្ញុំមុខមាត់មិនស្អាត់សង្ហាដូចគេ ទ្រព្យសម្បត្តិ របស់ប្រេនៗ មិនមានដូចគេមែន តែអត្តចរិត ទឹកចិត្តរបស់គាត់ល្អជាងអ្នកមុខមាត់ស្អាត់សង្ហា មានរបស់ប្រេនៗ មានទ្រព្យសម្បត្តិ មួយចំនួនទៅទៀត ដូចនិយាយចឹងមិនមែននាងខ្ញុំអួតទេតែនាក់ខ្លះមិនបានមួយចំណិតប្តីរបស់ខ្ញុំផង។ ហើយឈប់ទៅអារឿងទើសគេ តាមដានគេ មើលងាយគេ ទោះទាយអោយគ្រួសារគេហ្នឹង ឈប់បានឈប់ទៅ បាបណាបងៗ”៕