ជឿជាក់ថាបងប្អូនមួយចំនួនធំមុខជាធ្លាប់បានស្តាប់ ធ្លាប់បានឮបទ “រដូវភ្លៀងធ្លាក់” ដែលជាសំនៀងដើមរបស់លោក កែវ សារ៉ាត់ ជាក់ជាមិនខាន។ ដោយចម្រៀងមួយបទនេះគឺបានច្រៀងរៀបរាប់ពីទិដ្ឋភាពស្រុកស្រែចម្ការរបស់ខ្មែរនាខែភ្លៀងធ្លាក់ ជាមួយចង្វាក់ភ្លេងបែបប្រជាប្រិយពីរោះរន្ថើនចិត្ត។ រៀងរាល់ពេលដែលបានស្តាប់បទនេះ និងធ្វើឲ្យយើងនឹកឃើញដល់ស្រុកស្រែចម្ការជាក់ជាមិនខាន ជាពិសេសបងប្អូនដែលធ្វើចំណាកច្រុកចេញពីជនបទមកធ្វើការនៅទីក្រុង។

យ៉ាងណាមិញបទចម្រៀងដ៏ពីរោះមួយបទនេះ ត្រូវបានយកមកផលិតសារថ្មី ដោយមានការបកស្រាយពីប្អូនប្រុស ធឿន បុរី ដែលជាអ្នកចម្រៀងវ័យក្មេងកំពុងតែមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ បទ “រដូវភ្លៀងធ្លាក់” ដែលយកមកបកស្រាយឡើងវិញនេះ បានបញ្ចេញ MV របស់ខ្លួនជាមួយទិដ្ឋភាពស្រុកខ្មែរ ដែលមានស្រុកស្រែពណ៌ខៀវស្រងាត់ អមដោយអនុស្សាវរីយ៍មួយចំនួនដែលរំលឹកដល់អតីតកាលវ័យកុមារភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន។ ចង់ដឹងច្បាសទស្សនាទាំងអស់គ្នា៖