ថុន ស្រីយ៉ា បេក្ខនារីតែម្នាក់ក្នុងក្រុម THE OVER តែនាងនៅតែធ្វើបានល្អជាមួយបទ “យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ” រហូតទទួលបានការពេញចិត្តពីគណៈកម្មការ
X-Factor August 26, 2019 SAM

ក្រោយពីឆ្លងកាត់វគ្គជម្រុះយ៉ាងស្វិតស្វាញ The Six Chairs Challenge រួចមក បេក្ខជនចំនួន២៤រូបបានបន្តមកដល់វគ្គជម្រុះថ្មីមួយទៀតនោះគឺ Judges’ House ដោយក្នុងវគ្គនេះក៏មិនហាក់ខុសប្លែកពីវគ្គមុនប៉ុន្មាននោះដែរ គ្រាន់តែគណៈកម្មការនីមួយដែលគ្រប់គ្រងទាំងបួនមានដូចជា THE BOYS, THE GIRLS, THE OVER និង THE GROUP មានសិទ្ធយកបេក្ខជនចំនួន៤រូបប៉ុណ្ណោះដើម្បីបន្តទៅវគ្គ Lives Show។

គណៈកម្មការ សុខ សីឡាលីន នៅតែបន្តភារកិច្ចទទួលដាក់ពិន្ទុចំពោះបេក្ខជនក្រុម THE OVER ដោយនាងមានសិទ្ធជាអ្នកសម្រេចថាតើនរណានឹងត្រូវបន្ត ហើយនរណាជាអ្នកចាកចេញ ដោយការសម្រេចចិត្តមួយនេះក៏ទទួលបានការពិភាក្សាផ្តល់យោបល់ពីគណៈកម្មការកិត្តិយស ដួង វីវៈសិទ្ធ ផងដែរ។ បេក្ខនារី ថុន ស្រីយ៉ា ជាបេក្ខនារីតែម្នាក់គត់ក្នុងក្រុម THE OVER តែទោះខ្លួនជាស្រីតែម្នាក់ក្នុងក្រុមក៏ពិតមែន សមត្ថភាពច្រៀងវិញគឺហាក់មិនធម្មតានោះឡើយ ដោយនាងអាចយកឈ្នះចិត្តគណៈកម្មការបន្តទៅវគ្គ Lives Show បានពីគណៈកម្មការ សុខ សីឡាលីន។ តោះមកមើលការបញ្ចេញសមត្ថភាពរបស់គាត់ទាំងអស់គ្នា៖