កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គ ដំបូងបានគ្រប់ 5 ទីតាំងដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែល ជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះគឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមាន ការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។ ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាង ច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី ១ នេះ។

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពីភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់ បទ ‘‘ហត់ទេស្រលាញ់គេម្នាក់ឯង’’ នេះអន្ទះសារចង់ឲ្យការចាក់ផ្សាយនៅលើទូរទស្សន៍នៃកម្មវិធី ប្រឡងនេះឲ្យបានកាន់តែឆាប់ៗ បំផុត។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕