ទីបំផុតខ្សែភាពយន្តរឿង “ច្រកចេញ ឬ EXIT” បានមកដល់រោងភាពយន្តលេជេនហើយ ខ្សែភាពយន្តខ្នាតធំនេះមានការចូលរួមសម្តែងពីសំណាក់តួសម្តែងល្បីៗប្រចាំប្រទេសដូចជាលោក Jo Jung-suk និងសមាជិកក្រុមចម្រៀងកូរ៉េ SNSD កញ្ញា Yoona។ សាច់រឿងបាននិយាយពីបុរសបរាជ័យឈ្មោះ Yong Nam ដែលកាលពីនៅរៀន Yong Nam គឺជាកីឡាករ ឡើងភ្នំ​ ដ៏ពូកែម្នាក់ ប៉ុន្តែក្រោយពេលដែលបញ្ចប់ការសិក្សាបុរសរូបនេះគឺមិនសំណាងល្អឡើយ ដាក់ពាក្យធ្វើការនៅទីណា រាប់ឆ្នាំក៏គ្មានក្រុមហ៊ុនណាទទួល។ លុះមានពេលមួយក្នុងពិធីខួបកំណើតម្តាយរបស់គាត់គំរប់ខួប៧០ឆ្នាំ ក៏មានការរៀបចំពិធីនៅសណ្ឋាគារមួយដែលកន្លែងដែល Eui Ju ធ្លាប់ជាក្រាស់របស់គាត់ធ្វើការ។

បន្ទាប់ពីចប់ពិធីស្រាប់តែមានហេតុការណ៍គ្រោះមហន្តរាយដ៏សាហាវឃោរឃៅ គឺមានចំហាយឧស្ម័នពុល បានសាយភាយពេញទីក្រុង ជាហេតុតម្រូវឲ្យអ្នកសង្គ្រោះមកទទួលក្រុមគ្រួសារដែលមានក្មេងៗ និងមនុស្សចាស់។ ជាហេតុធ្វើឲ្យ Yong Nam និង Eui Ju ដែលធ្លាប់អ្នកឡើងភ្នំ ត្រូវរត់គេចឡើងឆ្លងពីអគារមួយទៅអគារមួយដើម្បីរត់គេចពីឧស្ម័នពុល។ ខ្សែភាពយន្តនេះពិតជាធ្វើឲ្យអ្នកទស្សនាមានភាពភ័យរន្ធត់ បុកពោះ ជាមួយនឹងការរត់គេចរបស់តួអង្គពីឧស្ម័នពុលដែលសាយភាយពេញទីក្រុង។ ចង់ដឹងថាអ្នកទាំង២អាចរត់គេចបានឬក៏យ៉ាងណាកុំភ្លេចមកទស្សនា រឿង ច្រកចេញ-Exit ដែលត្រៀមចាក់បញ្ចាំងនៅថ្ងៃទី ០២ កញ្ញា ខាងមុខនេះ នៅគ្រប់សាខានៃរោងភាពយន្តលេជេន៕