កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។

បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO ទូរទាំង ប្រទេស។ The Mask Singer Cambodia ចាប់ផ្ដើមធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ ដែលទីតាំងទីដំបូង នឹងធ្វើនៅផ្សារទំនើប ហេរីថេក (The Heritage Walk) ទីរួមខេត្ដសៀមរាប នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩ នេះ។ ឧបត្ថម្ភផ្ដាច់មុខដោយ៖ OPPO Reno 10x Zoom #លើសពីអ្វីដែលអ្នកមើលឃើញ