ព្រឹកនេះ អច្ឆរិយកម្ពុជា ហុង ភារិន បានមកដល់កម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅព្រលានយន្តហោះតែម្តង
សង្គម September 2, 2019 naren khmernote

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បុរសអច្ឆរិយកម្ពុជាលោក ហុង ភារិន បានមកដល់ប្រទេសកម្ពុជាបន្ទាប់ពីបញ្ចប់អាហារូបករណ៍៤ឆ្នាំនៅប្រទេសថៃ។ លោក ហុង ភារិន ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីពុកម៉ែបងប្អូន និងសម្ភាសន៍ពិសេសជាមួយនឹងស្ថានីយទូរទស្សន៍ហង្សមាស ភារិន បានបន្តថាលោកនឹងមកកម្ពុជារយៈពេលច្រើនថ្ងៃផងដែរ។

គួរបញ្ជាក់ថានិស្សិតអាហារូបករណ៍ខ្មែរ ហុង ភារិន កំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្តាញសង្គម ក្រោយពេលដែលគេបានបង្ហាញខ្លួនបង្ហាញសមត្ថភាពពិសេសក្នុងកម្មវិធីថៃ SUPER 100 ធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ព្រោះតែនិស្សិតរូបនេះបានលើកស្ទួយមុខមាត់កម្ពុជាឲ្យពិភពលោកបានស្គាល់ថា ជនជាតិខ្មែរក៏មានអ្នកដែលវៃឆ្លាត ហើយពូកែមិនចាញ់សាសន៍ដទៃ៕