ពូកែណាស់! កុមារា សាន់វ៉េ នៅក្មេងតូចសោះ តែខួរក្បាលវៃឆ្លាតខ្លាំងដល់ថ្នាក់មនុស្សធំសុំខ្មាស អាចចាំបានឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥បានយ៉ាងច្បាស់ ព្រមជាមួយប្រវត្តិពាក់ព័ន្ធនឹងពួកគាត់ផងដែរ
សង្គម September 2, 2019 SAM

ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមក្រោយកុមារកម្ពុជាមួយរូបមានភាពវ័យឆ្លាត អាចចាំឈ្មោះប្រធានាធិបតីអាមេរិកទាំង៤៥រូបបានយ៉ាងច្បាស់។ ក្មេងប្រុសដែលមានឈ្មោះថា សាន់វ៉េ បានឡើងបង្ហាញសមត្ថភាពក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ស្ថានីយប៉ុស្តិ៍ទូរទស្សន៍ PNN ដោយការបង្ហាញសមត្ថភាពដ៏ពិសេសរបស់គេហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនសរសើរមិនបាននោះឡើយ។

កុមារា សាន់វ៉េ បានធ្វើឲ្យមហាជនលាន់មាត់កោតសរសើរ ព្រោះមិនត្រឹមតែចាំឈ្មោះប្រធានាធិបតីទាំង៤៥រូបនៃសហរដ្ឋអាមេរិកប៉ុណ្ណោះទេ​ រូបគេក៏អាចចងចាំប្រវត្តិដែលទាក់ទងនឹងប្រធានាធិបតីនីមួយៗផងដែរ។ ពិតជាគួរឲ្យកោតសរសើរដែលឃើញប្រទេសកម្ពុជាយើងមានធនធានមនុស្សវ័យក្មេងដែលមានខួរក្បាលឆ្លាតវៃបែបនេះ។ តោះសូមទស្សនាការបង្ហាញសមត្ថភាពរបស់គាត់តាមរយៈវីដេអូខាងក្រោមនេះ៖