កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 នេះ ចាប់ពីម៉ោង 8 ព្រឹក។

បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO ទូរទាំង ប្រទេស។ ឧបត្ថម្ភផ្ដាច់មុខដោយ៖ OPPOReno10xZoom លើសពីអ្វីដែលអ្នកមើលឃើញ