បន្ទាប់ពីនិស្សិតខ្មែរដែលសិក្សានៅប្រទេសថៃមានឈ្មោះ ហុង ភារិន បានល្បីល្បាញពេញបណ្តាញសង្គមហ្វេសបុក ដោយកម្មវិធីថៃ super 100 បានដាក់ឈ្មោះថា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យព័ត៌មានជាច្រើននៅប្រទេសខ្មែរបានចុះពីប្អូន រហូតដល់វេបសាយមួយចំនួនបានបំភ្លើសថាប្រទេសថៃបានឲ្យសញ្ជាតិទៅប្អូនទៀតផង។ ងាកមកពេលនេះ ស្រាប់តែលោក K01 បានខឹងនឹងប្អូនប្រុស ហុង ភារិន ដោយសារតែគាត់មិនបាន Live ពេលប្អូនមកស្រុកខ្មែរ និងថាប្អូនកុហកគាត់ ពេលដែលគាត់យកលុយជំនួយទៅ សួរប្អូនថា ពេលណាមកស្រុកខ្មែរ ប្អូនឆ្លើយថា អត់ដឹង។ សូមប្រិយមិត្តអានសាររបស់លោក K01 ខាងក្រោម៖

“សូមប្រិយមិត្តជេរខ្ញុំតាមចិត្តចុះ ព្រោះ K01 ចង់និយាយពីអារម្មណ៍ពិតតែ ប៉ុណ្ណោះ ពីរយប់បីថ្ងៃនេះ បានយល់ហើយក្រែងប្រាប់ បងថា មិនដឹងថ្ងៃណាមកខ្មែរមែនទេ???? ចុះពេលនេះ ប្អូននៅឯណា វិញ? ក្រែងប្រាប់ បងថា អ្នកធំនៅស្រុកខ្មែរ មិនអោយទាន់ឡាយនិងថតវីឌីអូមែនទេ??? ចុះព្រឹកមិញ ម៉េចបានប្អូនឡាយបានថតវីឌីអូបាន មនុស្សដែលចេះដឹង គេមិនពូកែកុហកបែបនេះទេអូន ព្យាយាមកែឡើងវិញ ជូនពរអោយជោគជ័យ សំរាប់K01វិញ ចាត់ទុកថាមិនបានស្គាល់ មនុស្សដូចជាប្អូនចុះ ព្រោះបងមិនដល់ប្អូនទេ សូមទោសផងប្រិយមិត្ត អាចជេរខ្ញុំតាមចិត្តចុះ៕”