បុគ្គលិក K01 ហៅនិស្សិតហុង ភារិន សុទ្ធតែ “អាមនុស្សក្រពើ” ខឹងមិនឲ្យ K01 Live និងប្រាប់ថា បង K01 ខំស្ពាយជំនួយរាប់សិបពាន់ដុល្លារឆ្លងពីប្រទេសមួយទៅប្រទេសមួយទៅឲ្យលោក…
សង្គម September 2, 2019 SAM

មុននេះបន្តិចលោក K01 បានបង្ហោះហ្វេសបុកខឹង និស្សិតហុង ភារិន ដោយថាពូកែកុហកលោកដោយគ្រាន់តែ ប្អូនឆ្លើយថាអត់ដឹងមកខ្មែរពេលណា? និងមិនទាន់ឲ្យ K01 Live វិដេអូពេលជួបនៅថៃ ព្រោះថាអ្នកធំនៅស្រុកខ្មែរមិនទាន់ឲ្យ Live។ ស្រាប់តែបុគ្គលិករបស់លោក K01 ខមិនទាំង កំហឹង ដោយបានដៀលលោកហុង ភារិន កប់ៗតែម្តងរហូតថា ” អាមនុស្សក្រពើ ” ទៀត។ ខាងក្រោមនេះជាសម្រង់ខមិន របស់បុគ្គលិកលោក K01 ៖

“ខ្ញុំនឹងចាំមើលថា លោកឯងបានប៉ុន្មានទឹក ហុង ភារិន អាមនុស្សក្រពើ ហុង ភារិនលោកឯងកុំអស្ចារ្យពេក បងK01ខំស្ពាយជំនួយរាប់សិបពាន់ដុល្លាឆ្លងពីប្រទេសមួយទៅប្រទេសមួយដើម្បីយកជំនួយទៅជួយលោកឯងលោកឯងដឹងផង បងK01មួយៗថ្ងៃខំប្រឹងរកជំនួយយកទៅជួយលោកឯង អាមនុស្សក្រពើ ខ្ញុំខឹងខ្លាំង”។ តើប្រិយមិត្តគិតយ៉ាងម៉េចដែរ?